នៅពេលអ្នកប្រើ TikTok យើងប្រមូលព័ត៌មានអំពីអ្នក។ យើងបានបង្កើតទំព័រនេះ ដើម្បីរំលេចថាតើព័ត៌មាននោះជាអ្វី និងរបៀបដែលយើងប្រើប្រាស់វា។
យើងក៏បានបង្កើតវីដេអូមួយចំនួន ដើម្បីពន្យល់អំពីអ្វីៗឱ្យកាន់តែលម្អិត និងដើម្បីចែករំលែកឧទាហរណ៍មួយចំនួនអំពីរបៀបដែលយើងប្រើព័ត៌មានរបស់អ្នកផងដែរ។ សម្រាប់ព័ត៌មានលម្អិតពេញលេញ សូមពិនិត្យមើលគោលការណ៍ឯកជនភាពរបស់យើង។
សូមចងចាំថា អ្នកត្រូវតែមានអាយុយ៉ាងតិច 13 ឆ្នាំទើបអាចប្រើ TikTok បាន។ ប្រសិនបើអ្នកមានអាយុក្រោម 18 ឆ្នាំ អ្នកគួរតែពិភាក្សាជាមួយឪពុកម្តាយ ឬអាណាព្យាបាលរបស់អ្នក មុនពេលអ្នកចាប់ផ្តើមប្រើប្រាស់ TikTok។
យើងអាចប្រមូលព័ត៌មានអំពីអ្នកដូចខាងក្រោម
ព័ត៌មានដែលយើងប្រមូល
របៀបដែលយើងប្រើព័ត៌មានរបស់អ្នក
យើងប្រើតែព័ត៌មានដែលយើងមានអំពីអ្នក ក្រោមលក្ខខណ្ឌដែលច្បាប់អនុញ្ញាតប៉ុណ្ណោះ។ មានន័យថា យើងត្រូវតែមានមូលហេតុត្រឹមត្រូវ ដើម្បីបញ្ជាក់ពីការប្រើប្រាស់ព័ត៌មានរបស់អ្នក។
តាមច្បាប់ មានមូលហេតុត្រឹមត្រូវចំនួនប្រាំមួយ។ មូលហេតុទូទៅបំផុតចំនួនបីដែលប្រើដោយ TikTok គឺ៖
នៅពេលអ្នកទាញយកកម្មវិធី TikTok ឬបង្កើតគណនី មានន័យថាអ្នកចុះកិច្ចសន្យាជាមួយយើង។ ក្រោមកិច្ចសន្យានោះ អ្នក និងយើងយល់ព្រមធ្វើ និងមិនធ្វើកិច្ចការមួយចំនួន។ យើងត្រូវប្រើព័ត៌មានរបស់អ្នក ដើម្បីអាចធ្វើកិច្ចការមួយចំនួនដែលយើងយល់ព្រមធ្វើ។ ប្រសិនបើយើងមិនបានប្រើព័ត៌មានរបស់អ្នកទេ យើងនឹងមិនអាចផ្តល់ឱ្យអ្នកនូវបទពិសោធប្រើប្រាស់ TikTok ពេញលេញបានឡើយ។ ឧទាហរណ៍ យើងមិនអាចផ្តល់ហ្វីត "សម្រាប់អ្នក" ដែលត្រូវបានកំណត់ឱ្យស្របតាមអ្នកប្រើប្រាស់ម្នាក់ៗបាននោះទេ។
ព័ត៌មានរបស់អ្នក និងហ្វីត "សម្រាប់អ្នក" របស់អ្នក
ព័ត៌មានរបស់អ្នក និងគោលការណ៍ណែនាំសហគមន៍របស់យើង
ច្បាប់អនុញ្ញាតឱ្យយើងប្រើប្រាស់ព័ត៌មានរបស់អ្នក ប្រសិនបើចាំបាច់សម្រាប់ផលប្រយោជន៍ស្របច្បាប់ (ពោលគឺប្រសិនបើយើងកំពុងប្រើប្រាស់ព័ត៌មានរបស់អ្នកក្រោមហេតុផលដ៏ល្អដែលមិនមានផលប៉ះពាល់អវិជ្ជមានដល់សិទ្ធិរបស់អ្នក)។ ឧទាហរណ៍ មានផលប្រយោជន៍ស្របច្បាប់ក្នុងការប្រើប្រាស់ព័ត៌មានរបស់អ្នក ដើម្បីការពារសុវត្ថិភាព និងសុខុមាលភាពនៃសហគមន៍របស់យើង។ វាអាចរួមបញ្ចូលការត្រួតពិនិត្យនូវអ្វីៗដែលអ្នកធ្វើនៅលើ TikTok ដើម្បីប្រាកដថាអ្វីៗទាំងនោះមិនខុសគោលការណ៍ណែនាំសហគមន៍របស់យើង។
យើងអាចប្រើប្រាស់ព័ត៌មានរបស់អ្នកបាន ប្រសិនបើអ្នកបានផ្តល់ឱ្យយើងនូវ 'ការយល់ព្រម' របស់អ្នក ដែលជាប្រភេទជាក់លាក់នៃការអនុញ្ញាតស្របច្បាប់។ ប្រសិនបើយើងស្នើសុំការយល់ព្រមពីអ្នក យើងនឹង៖
ព័ត៌មានរបស់អ្នក និងស្ថាប័នផ្សេងទៀត
យើងអាចចែករំលែកព័ត៌មានមួយចំនួនរបស់អ្នកជាមួយក្រុមហ៊ុន និងស្ថាប័នផ្សេងទៀត។
ច្បាប់នៅអឺរ៉ុបផ្តល់ឱ្យអ្នកនូវសិទ្ធិចំពោះព័ត៌មានរបស់អ្នក។ យើងបានពន្យល់អំពីសិទ្ធិទាំងនេះ និងរបៀបដែលអ្នកអាចប្រើសិទ្ធិទាំងនេះបាននៅក្នុងគោលការណ៍ឯកជនភាពរបស់យើង។
យើងក៏បានបង្កើតឧបករណ៍ និងការកំណត់ដែលអ្នកអាចប្រើ ដើម្បីគ្រប់គ្រងព័ត៌មាន និងឯកជនភាពរបស់អ្នកផងដែរ។ យើងតែងតែស្វែងរកវិធីកែលម្អជានិច្ច ដូច្នេះឧបករណ៍ និងការកំណត់ទាំងនេះអាចផ្លាស់ប្តូរទៅតាមពេលវេលា។ បន្តទទួលបានព័ត៌មានថ្មីៗដោយមើលនៅ [ផ្ទាំងគ្រប់គ្រងការកំណត់ និងឯកជនភាព] របស់អ្នក (អាចចូលប្រើបានពីទំព័រ "ខ្ញុំ" របស់អ្នក) និងដោយពិនិត្យមើលមជ្ឈមណ្ឌលសុវត្ថិភាព និងជំនួយ។
ឧបករណ៍ និងការកំណត់របស់យើងអនុញ្ញាតឱ្យអ្នកអាចធ្វើអ្វីៗដូចខាងក្រោមបាន។
ការគ្រប់គ្រងព័ត៌មានរបស់អ្នក
TikTok សម្រាប់មនុស្សវ័យជំទង់
អ្នកត្រូវតែមានអាយុយ៉ាងតិច 13 ឆ្នាំទើបអាចប្រើ TikTok បាន។ ប្រសិនបើអ្នកមានអាយុក្រោម 18 ឆ្នាំ អ្នកប្រហែលជាសម្គាល់ឃើញថាមុខងារមួយចំនួនរបស់ TikTok មិនមានផ្ដល់ជូនសម្រាប់អ្នកទេ ឬអ្នកមិនអាចប្តូរការកំណត់មួយចំនួនរបស់អ្នកបានឡើយ។ នេះគឺដោយសារតែយើងចង់ឱ្យអ្នកប្រើប្រាស់ TikTok ប្រកបដោយភាពរីករាយ សុវត្ថិភាព និងសមស្របតាមអាយុរបស់អ្នក។
ឧទាហរណ៍ ប្រសិនបើអ្នកមានអាយុក្រោម 16 ឆ្នាំ គណនីរបស់អ្នកត្រូវបានកំណត់ទៅ "ឯកជន" តាមលំនាំដើម។ ប្រសិនបើអ្នកមានអាយុ 16 ឬ 17 ឆ្នាំ អ្នកអាចជ្រើសរើសរវាងគណនីឯកជន ឬគណនីសាធារណៈបាន នៅពេលរៀបចំគណនីរបស់អ្នក។ ប្រសិនបើអ្នកមិនជ្រើសរើសទេ គណនីរបស់អ្នកត្រូវបានកំណត់ទៅ "ឯកជន" តាមលំនាំដើម។
ប្រសិនបើអ្នកមានគណនីលក្ខណៈឯកជន មានតែមនុស្សដែលអ្នកអនុញ្ញាតប៉ុណ្ណោះទើបអាចតាមអ្នក, មើលវីដេអូ, វីដេអូ LIVE, ជីវប្រវត្តិ, ការចូលចិត្តរបស់អ្នក ក៏ដូចជាបញ្ជីកំពុងតាម និងអ្នកតាមរបស់អ្នកបាន។
ប្រសិនបើអ្នកមានគណនីសាធារណៈ នោះនឹងអាចមើលឃើញប្រវត្តិរូបនិងវីដេអូរបស់អ្នក ហើយអាចចែករំលែកដោយនរណាម្នាក់នៅក្នុង ឬនៅក្រៅ TikTok (មិនថាគាត់មានគណនី TikTok ឬអត់នោះទេ) ហើយអាចបង្ហាញនៅក្នុងម៉ាស៊ីនស្វែងរក ប្លក់ ការបង្ហោះលើបណ្ដាញសង្គម និងគេហទំព័រព័ត៌មាន។
សូមចងចាំថា មិនថាគណនីរបស់អ្នកជាគណនីឯកជន ឬគណនីសាធារណៈនោះទេ អ្នកគ្រប់គ្នានៅក្នុង ឬក្រៅ TikTok នឹងមើលឃើញឈ្មោះ ឈ្មោះអ្នកប្រើប្រាស់ និងរូបថតប្រវត្តិរូបរបស់អ្នកជានិច្ច។ មិនថាគណនីរបស់អ្នកជាប្រភេទអ្វីនោះទេ អ្នកអាចដាក់កំហិតលើលទ្ធភាពមើលឃើញការបង្ហោះរបស់អ្នកជាលក្ខណៈបុគ្គលបានជានិច្ច ក្នុងករណីនេះមានតែទស្សនិកជនដែលអ្នកជ្រើសរើសប៉ុណ្ណោះដែលនឹងអាចមើលឃើញការបង្ហោះរបស់អ្នកបាន។ មើលរបៀបប្ដូរការកំណត់វីដេអូរបស់អ្នកនៅទីនេះ។
ពិនិត្យមើល Youth Portal របស់យើង ដើម្បីដឹងព័ត៌មានទាំងអស់ដែលអ្នកត្រូវការ ដើម្បីទទួលបានបទពិសោធប្រើប្រាស់ TikTok ដ៏ល្អបំផុត។
ហើយប្រសិនបើអ្នកជាឪពុកម្តាយរបស់អ្នកប្រើប្រាស់ TikTok ដែលមានអាយុក្រោម 18 ឆ្នាំ សូមពិនិត្យមើលការណែនាំសម្រាប់អាណាព្យាបាលរបស់យើង ដើម្បីទទួលបានព័ត៌មាន និងធនធានក្នុងការជួយឱ្យអ្នកយល់ពី TikTok ព្រមទាំងឧបករណ៍ និងការគ្រប់ដែលអ្នក និងកូនវ័យជំទង់របស់អ្នកអាចបើកបានដូចជា មុខងារ Family Pairing របស់យើងជាដើម។
យើងសង្ឃឹមថាការរំលេចអំពីឯកជនភាពទាំងនេះបានឆ្លើយសំណួរមួយចំនួនដែលអ្នកប្រហែលជាមាន ពាក់ព័ន្ធនឹងរបៀបដែលយើងប្រើព័ត៌មានរបស់អ្នក។ សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមពិនិត្យមើលមជ្ឈមណ្ឌលជំនួយ មជ្ឈមណ្ឌលសុវត្ថិភាព មជ្ឈមណ្ឌលតម្លាភាពរបស់យើង និងអានគោលការណ៍ឯកជនភាពរបស់យើង។ ប្រសិនបើអ្នកមានសំណួរ អ្នកអាចទាក់ទងមកយើងបានដោយប្រើព័ត៌មានលម្អិតនៅក្នុងគោលការណ៍ឯកជនភាព ឬបំពេញទម្រង់បែបបទនៅលើអ៊ីនធឺណិតរបស់យើង។